គ្រឿងផ្សំ៖
-សាច់មាន់
-ដំឡូងជ្វា ឫ ដំឡូងបារាំង
-ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
-ខ្ទឹមបារាំង
-គល់ស្លឹកគ្រៃហាន់ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម
-សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុក ឫ កាពិ
-ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖
កាប់សាច់មាន់ជាដុំចិតសំបកដំឡូងហើយកាត់ជាដុំៗ។ បើប្រើដំឡូងជ្វា ត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
ចិតសំបកត្រប់ ហើយចិតជាដុំៗខ្ទឹមបារាំង បកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេកកាត់ត្រប់ជាដុំៗម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ(ដើម្បីកុំអោយហឹរពេក) អោយម៉ត់។បុកឫកិន គល់ស្លឹកគ្រៃហាន់ ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដីលីង រួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំ និងគ្រឿងការី។
ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំង រួចដាក់គល់ស្លឹកគ្រៃបុកនិងប្រហុកចិញ្ច្រាំចូល លឺងច្របល់ចូលគ្នា រួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រី អំបិល ស្ករ បិតគំរប់ឆ្នាំងទុកអោយពុះបន្តិច។ ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយ ទើបដាក់ដំឡូង និងត្រប់ចូល។ ទុកអោយពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូល ភ្លក់ប្រៃផ្អែមរួចជាការស្រេច។
ចំណាំ៖ បើមិនកូរគ្រឿងមុននឹងដាក់សាច់មាន់ចូលទេ សំលការីយើងមិនឡើងពណ៌ក្រហមស្អាតទេ។
apparel-top100 merupakan Situs Agen Daftar Judi Togel Online Terpercaya Di Indonesia yang telah berdiri selama 2 Tahun. Kami telah melayani Jutaan Member Khususnya Para Pemain taruhan toto Yang ada Di seluruh Indonesia saat ini.
ReplyDeleteUntuk menikmati semua pasaran Situs toto togel Terpercaya 2019, anda juga tidak harus repot menghafal begitu banyak user id dan juga password yang berbeda, cukup hanya dengan menggunakan 1 user id saja
ReplyDelete