ញាំ-ស្តៅ

សរសេរដោយ​៖ Angkor Press នៅថ្ងៃ Tuesday, March 14, 2017 | 4:08 AM


គ្រឿងផ្សំ៖

ត្រី​ (ត្រីឆ្តោរ ត្រីរ៉ស់ ត្រីទីឡាប់យ៉ា…ត្រីដែលមានស្រកាហើយមានសាច់ច្រើន)
ស្តៅ (ផ្កានិងត្រួយ)
សណ្តែកបណ្តុះ  ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម ត្រសក់
អំពិលទុំ​  ប្រហុក (ប្រហុកសាច់)
ស្ករស អំបិល ទឹកត្រី
របៀបធ្វើ៖

ចំហុយត្រីជាមួយអំពិលទុំនិងប្រហុក (ប្រហុកដាក់តាមដែលចូលចិត្ត)
ហាន់ប៉េងប៉ោះ  ម្ទេសប្លោកបៃតងឫក្រហម  ត្រសក់ជាចំណិតតូចៗ
ស្រុះស្តៅរួចបេះយកមែកចេញ។ដាក់លាយជាមួយបន្លែដែលហាន់រួច និងដាក់សណ្តែកបណ្តុះចូល។
បេះត្រីដែលចំហុយយកឆ្អឹងចេញ។ ជ្រំទឹកប្រហុកនិងអំពិលទុំជាមួយគ្នា ដាក់ស្ករស អំបិល ទឹកត្រីតាមរសជាតិដែលចូលចិត្ត។ ចាក់ចូលរួចជាមួយត្រីនិងនិងបន្លែច្របល់ចូលគ្នាជាកាស្រេចុ។
ចែករំលែក

About Angkor Press

0 comments :

Post a Comment